Total Pageviews

Saturday, March 1, 2014

ការបង្កើត តារាងនៅក្នុងភាសា ឡូអា

Tables
យើងចង់ដាក់ទិន្នន័យច្រើន នៅក្នុង Table របស់ឡូអា។ វាមានសមត្ថភាពច្រើនណាស់។ ប្រៀបធៀបថា Table ដូចជាទូរមួយដែលអាចដាក់សៀវភៅ, មានDocuments, យើងដាក់វា តាមលេខរៀងដោយមាន Id ដើម្បីងាយស្រួលក្នុងការស្វែងរក។ វាមានអត្ថសញ្ញាណមួយ ដែលហៅថា Index។ សូមមើលការបង្កើត តារាងរបស់ ឡូអាះ
myFirstTable = {1, “apple”, 3, “book”}
វាមើលទៅដូចជាងាយស្រួលណាស់មានទេក្នុងការបង្កើត តារាងរបស់ឡូអា។ សំរាយកូដដូចខាងក្រោមះ
១. យើងបង្កើតតារាងដោយប្រកាស់អំពី ឈ្មោះរបស់តារាង ឧះ myFirstTable
២. Assign សញ្ញាស្មើ (=) តាមក្រោយដោយ ឃ្នាប់ {}
៣. នៅក្នុង ឃ្នាប់ {} ជាកន្លែងដែលយើងបញ្ចូល ទិន្នន័យទៅកាន់តារាង​ ដោយសញ្ញាក្បាស(,)
៤. នៅតារាងខាងលើ លេខ {1}call Drawer1 គឺផ្ទុកទិន្នន័យនៅក្នុងវា, “apple” ជា String ហៅថាDrawer2, {3}call Drawer3
៥. ទីតាំងពត័មានគឺពោលទៅដល់ Index
៦. យើងអាចបញ្ចូលទិន្នន័យជាច្រើនទៀតទៅក្នុងតារាងខាងលើបាន ដោយកំណត់ index នៅក្នុងតារាងថ្មី។
៧. យើងបន្ថែម String “banana” ទៅតារាងខាងលើ ដែល “banana”​ ជា index ទី៤របស់យើង
myFirstTable [4] = “banana”

យកទិន្នន័យពីក្នុងតារាងះ
យើងអាចយកទិន្នន័យពីក្នុងតារាងខាងលើបាន, ដោយះ
១. ដាក់ឈ្មោះរបស់តារាង (myFirstTable) តាមដោយ index នៅក្នុង []
ឧះ Print (myFirstTable [3])
I access in the index 3, which is the string name “apple”
២. ការប្រើប្រាស់លេខ ជាIndex គ្រាន់តែជាវិធីមួយទេក្នុងការបញ្ចូលទិន្នន័យទៅក្នុងតារាង។ យើងអាចបញ្ចូលទិន្នន័យទៅក្នុងតារាងបានតាមវិធីមួយទៀតគឺដាក់ index តាមឈ្មោះ។
ការប្រើប្រាស់ឈ្មោះជា Index វាមានភាពងាយស្រួលជាងក្នុងការអាន,​ យល់នៅពេលកូដ ច្រើន៖
mySecondTable = {
easyName = “to remember”,
usingNameAsIndex = “easyToRemember”
}
៣.​ ការប្រើប្រាស់ឈ្មោះជា index ជំនួសលេខ,​ធ្វើអោយតារាងរបស់យើងងាយ ស្រួលអាន។
៤. យើងអាចយកទិន្នន័យពីតារាង mySecondTable បានដោយប្រើប្រាសទំរង់ដូចខាងលើ
ឧះ print (mySecondTable [“toRemember”])
Print (mySecondTable [“easyToRemember”])

Let make something different:
យើងចង់បង្កើត Variable ចំនួន១៥ ដែលផ្ទុកនៅក្នុងតារាងរបស់យើង​។ តើយើងត្រូវធ្វើដូច
ម្តេច? បើអ្នកមិនឆ្លាត់អ្នកនឹង code harder ។ ចងចាំបានទេក្នុងការប្រើ Foor Loop សរសេរ ម្តងបានច្រើនដង, ចាប់ផ្តើមជាមួយវាះ
myThirdTable = {}
for I = 1, 15 do
myThirdTable[I] = i
end
នៅកូដខាងលើ, យើងបង្កើតតារាងមួយឈ្មោះ myThirdTable ហើយបង្កើតការ loop ចំនួន​១៥​ ដង។ ក្នុងអំឡុងពេល loop យើងផ្ទុកទិន្នន័យនៃតំលៃ Loop ទៅក្នុងតារាង។
Let make something more different
ខាងក្រោមនេះជាឧទាហរណ៏អំពី Power of tables and loops។ ឧទាហរណ៏យើងចង់បង្កើត business app ដែលជួយមនុស្សក្នុងការបំលែង ពីលេខ២០ ពី feet to meters។​ អ្នកអាចសរសេរកូដយ៉ាងច្រើនបន្ទាត់ ឬក៏សរសេរឪ្យវា Loop ជាមួយនឹងកូដបួនបន្ទាត់។
For I = 1 , 20 do
meterTable[I] = feetTable[I] * 0.3048
print(meterTable[I])
end

ជាមួយនឹងកូដខាងលើយើងបង្កើត Variable ឈ្មោះ meterTable & feetTable សំរាប់ Loop នឹងបំលែង contents របស់ feetTable ទៅកាន់ meters ហើយផ្ទុកនៅក្នុង ​meterTable

ការប្រើប្រាស់ Functions
ភាសាដែលខ្លាំងអាចប្រើការបាននោះគឺការប្រើ FunctionFunction ជាប្លុកនៃកូដដែល បង្ហាញ Specific Task ហើយអាចប្រើប្រាស់ច្រើនដងបាន។ Function អាចជួយ ​Save time បានយ៉ាងច្រើនតាមរយះការប្រើប្រាស់កូដរបស់យើងដែលហៅវាមកប្រើម្តងហើយម្តងទៀត នៅក្នុងកម្មវិធីរបស់យើង។ តើFunction ធ្វើការដូចម្តេច?

១.Function ត្រូវបានប្រកាស់ដោយប្រើ Keyword function បន្ទាប់មកដាក់ឈ្មោះរបស់ Function ហើយបិទវិញដោយ keyword end។  
ឧ៖
function createFirstFunction
end
២. បន្ទាត់កូដណាដែលនៅចន្លោះ function createFirstFunction & end នឹងចាប់ផ្តើមដំណើរការនៅពេល Function ត្រូវបានហៅ។
៣. យើងអាចហៅ function បានដោយ ហៅឈ្មោះរបស់ function នឹងបិតវិញដោយសញ្ញានេះ​()
ឧ៖ createFirstFunction() ជាការហៅ function ខាងលើ

លក្ខណះពិសេសរបស់ Function
Functionមានតួនាទីពិសេសមួយទៀតគឺ សមត្ថភាពដែល pass information ទៅកាន់កម្មវិធីតាមរយះ arguments។ ដោយបង្កើត function ដែលទទួលពត័មានពីខាងក្រៅ, ដែលអ្នកបង្កើត flexible function ដែលអាចប្រើបានគ្រប់កាលះទេសះ។ សូមមើលកូដដែលមាន function with arguments:
Function SpecialFunctionUsing(one, two)
Print(one + two)
end                                      
SpecialFunctionUsing(1,2)
នៅក្នុងកូដខាងលើ យើងបង្កើតfunctionមួយឈ្មោះថា SpecialFunctionUsing, ដែលវាទទួល arguments ចំនួន២ ដែលហៅថា 1,2arguments ទាំង២អាចប្រើជា Variables នៅក្នុង function របស់យើងក្នុងការធ្វើសកម្មភាព។ នៅក្នុងករណីនេះយើងបន្ថែមលេខចំនួន២

ដើម្បីអោយ​ argument ប្រើការបាន, យើងដាក់លេខដែលយើងចង់ប្រើទៅក្នុង function ដោយការប្រើប្រាស់ពួកវានៅក្នុង SpecialFunctionUsing(1,2)។ បើសិនជាយើងចង់ដាក់លេខផ្សេង គ្រាន់តែដាក់លេខជំនួសដោយលេខផ្សេងវិញ ពី SpecialFunctionUsing(1,2) to SpecialFunctionUsing(10, 12)

No comments:

Post a Comment