Total Pageviews

Thursday, February 27, 2014

ការប្រើប្រាស់ If Condition នៃភាសា ឡូអា

ការសំរេចចិត្ត
ក្នុងការសរសេរកូដត្រូវដឹងអំពីលក្ខខ័ណរបស់វា នេះគេហៅថាការសំរេចចិត្ត។ ឧះ​ ការទិញ ដើរ អង្គុយ កម្មវិធី របស់យើងត្រូវធ្វើការសំរេចចិត្ត វាអាស្រ័យដោយកូដដែលយើងបានដាក់
If then statement
វាជាលក្ខខ័ណដែលបង្ហាញនៅសកម្មភាពអាស្រ័យលើល័ក្ខខ័ណ វាមាន standard format របស់វា ដោយ test a condition, and if true, perform an action
            If (age > 19) then
                        Print (“You are old”);
            End
-       បើ​ក if then
-       បិទ statement ប្រើ end
កូដនេះប្រើ if statement ដោយ check មើលអាយុ ធំជាង១៩ បន្ទាប់មក print string ចេញមក “You are old”   
If then else statement
តើយើងត្រូវធ្វើអ្វី បើសិនជាការសំរេចចិត្តច្រើនជាង១លក្ខខ័ណ។ ដូចនេះត្រូវប្រើ if then else statement ។ ស្តងដារកូដរបស់វាមានះ Test a condition, and if true, perform action1, otherwise perform action2។ សូមមើលឧទាហរណ៏ខាងក្រោមះ
If (player == “app dev”) then
Print(“student1”)
Else
Print(“student2”)
end
មើលកូដដោយលំអិតះ​
១. យើងចាប់ផ្តើមការសំរេចចិត្តប្រើ keyword if
២. ដាក់លក្ខខ័ណដោយអោយកម្មវិធីយើង test variable “app dev”
៣. បើសិនលក្ខខ័ណពិត វានឹង print statement 1 (“student1”) បើលក្ខខ័ណទី១ វាមិនពិត វានឹងprint statement 2 (“student2”)

Loops, loops and loops
បើសិនជាដឹងអំពីអត្ថប្រយោជន៏របស់ Loop វាពិតជាsave time យ៉ាងច្រើនណាស់។ ឧទាហរណ៏អ្នកចង់ដាក់រូបភាពចំនួន២០​នៅលើទូរស័ព្ទ។ អ្នកប្រហែលជាត្រូវសរសេរកូដចំនួន ២០ បន្ទាត់ឡើង។ ប៉ុន្តែបើអ្នកយល់អំពី Loop សរសេរតែ ៤​ឭ៥​បន្ទាត់អាចដាក់រូបបានចំនួន២០ យ៉ាងងាយ។ ចាប់ផ្តើមស្វែងយល់ពីLoop
១. For Loop
Loop ទីមួយដែលយើងចាប់ផ្តើមរៀននោះគឺ For Loop។ ឧទាហរណ៏ថាយើងចង់ឪ្យ player ដើរទៅទិសដៅណាមួយចំនួន៣ជំហាន For loop ធ្វើការបានយ៉ាងល្អ។​ កូដស្តងដាររបស់វាគឺះ​
ចាប់ផ្តើម, តេស​, បន្ទាប់មក Update។ មើលកូដខាងក្រោមះ
                                             For I =1, 3 do
                                             Print(I);
                                             End
១. យើងប្រើ keyword For ដើម្បីឪ្យឡូអាដឹងថា យើងប្រើ For loop condition
២. យើងចាប់ផ្តើមដោយ Assign variable I ជាមួយនឹងតំលៃ១
៣. យើងតេស ដោយប្រាប់ឡូអាអោយ Loop ចំនួន៣ ដោយចាប់ពីតំលៃ I = 1
៤. ពេលចាប់ផ្តើមតេសកូដ ពេលនោះនឹងឃើញលេខពី ១​២​៣
៥. នៅពេល Loop ដល់៣ វានឹងឈប់។

២. While Loop
វាជា Loop ដែលគ្មានទិសដៅ វានឹងឈប់នៅពេលទៅដល់លក្ខខ័ណមួយ។ វាមានកូដស្តងដាររបស់វាដោយះ តេសលក្ខខ័ណ បន្ទាប់មកដំណើរការសកម្មភាព បើសិនជាលក្ខខ័ណពិត ប្រាកដ។ សូមមើលកូដ
Timer = 0
While Timer < 10 do
Print (timer)
Timer = Timer + 1;
End
សូមមើលកូដលំអិតះ
១. មុនពេលចាប់ផ្តើម Loop យើងត្រូវការ Variable មួយដើម្បីហៅមកតេស (Timer) ដោយឪ្យតំលៃស្មើ​ សូន្យ
២. ចាប់ផ្តើម Loop ដោយប្រើ keyword while ដោយប្រាប់ឡូអាថាយើងប្រើ Loop។ វាផ្ទុកដោយ លក្ខខ័ណតេស (timer តូចជាង១០) យើងប្រាប់ឪ្យ Loop ឈប់នៅពេលវារាប់ដល់១០
៣. បន្ទាប់មកប្រើ Print statement display timer តើមានអ្វីកើតឡើងចំពោះ Variable
៤. បន្ទាប់ពី Print យើងបន្ថែមតំលៃ ឪ្យ timer + 1 យើងបន្ថែមវាដោយឪ្យលក្ខខ័ណ
timer + 1រហូតដល់​១០ ពេលនោះវានឹងឈប់
៥. យើងប្រើ ​keyword end ដើម្បីបិត Loop

៦. នៅក្នុង  Corona Simulator វានឹងបង្ហាញពីលេខ ១ដល់១០        

No comments:

Post a Comment