Total Pageviews

Thursday, February 27, 2014

ការប្រើប្រាស់ If Condition នៃភាសា ឡូអា

ការសំរេចចិត្ត
ក្នុងការសរសេរកូដត្រូវដឹងអំពីលក្ខខ័ណរបស់វា នេះគេហៅថាការសំរេចចិត្ត។ ឧះ​ ការទិញ ដើរ អង្គុយ កម្មវិធី របស់យើងត្រូវធ្វើការសំរេចចិត្ត វាអាស្រ័យដោយកូដដែលយើងបានដាក់
If then statement
វាជាលក្ខខ័ណដែលបង្ហាញនៅសកម្មភាពអាស្រ័យលើល័ក្ខខ័ណ វាមាន standard format របស់វា ដោយ test a condition, and if true, perform an action
            If (age > 19) then
                        Print (“You are old”);
            End
-       បើ​ក if then
-       បិទ statement ប្រើ end
កូដនេះប្រើ if statement ដោយ check មើលអាយុ ធំជាង១៩ បន្ទាប់មក print string ចេញមក “You are old”   
If then else statement
តើយើងត្រូវធ្វើអ្វី បើសិនជាការសំរេចចិត្តច្រើនជាង១លក្ខខ័ណ។ ដូចនេះត្រូវប្រើ if then else statement ។ ស្តងដារកូដរបស់វាមានះ Test a condition, and if true, perform action1, otherwise perform action2។ សូមមើលឧទាហរណ៏ខាងក្រោមះ
If (player == “app dev”) then
Print(“student1”)
Else
Print(“student2”)
end
មើលកូដដោយលំអិតះ​
១. យើងចាប់ផ្តើមការសំរេចចិត្តប្រើ keyword if
២. ដាក់លក្ខខ័ណដោយអោយកម្មវិធីយើង test variable “app dev”
៣. បើសិនលក្ខខ័ណពិត វានឹង print statement 1 (“student1”) បើលក្ខខ័ណទី១ វាមិនពិត វានឹងprint statement 2 (“student2”)

Loops, loops and loops
បើសិនជាដឹងអំពីអត្ថប្រយោជន៏របស់ Loop វាពិតជាsave time យ៉ាងច្រើនណាស់។ ឧទាហរណ៏អ្នកចង់ដាក់រូបភាពចំនួន២០​នៅលើទូរស័ព្ទ។ អ្នកប្រហែលជាត្រូវសរសេរកូដចំនួន ២០ បន្ទាត់ឡើង។ ប៉ុន្តែបើអ្នកយល់អំពី Loop សរសេរតែ ៤​ឭ៥​បន្ទាត់អាចដាក់រូបបានចំនួន២០ យ៉ាងងាយ។ ចាប់ផ្តើមស្វែងយល់ពីLoop
១. For Loop
Loop ទីមួយដែលយើងចាប់ផ្តើមរៀននោះគឺ For Loop។ ឧទាហរណ៏ថាយើងចង់ឪ្យ player ដើរទៅទិសដៅណាមួយចំនួន៣ជំហាន For loop ធ្វើការបានយ៉ាងល្អ។​ កូដស្តងដាររបស់វាគឺះ​
ចាប់ផ្តើម, តេស​, បន្ទាប់មក Update។ មើលកូដខាងក្រោមះ
                                             For I =1, 3 do
                                             Print(I);
                                             End
១. យើងប្រើ keyword For ដើម្បីឪ្យឡូអាដឹងថា យើងប្រើ For loop condition
២. យើងចាប់ផ្តើមដោយ Assign variable I ជាមួយនឹងតំលៃ១
៣. យើងតេស ដោយប្រាប់ឡូអាអោយ Loop ចំនួន៣ ដោយចាប់ពីតំលៃ I = 1
៤. ពេលចាប់ផ្តើមតេសកូដ ពេលនោះនឹងឃើញលេខពី ១​២​៣
៥. នៅពេល Loop ដល់៣ វានឹងឈប់។

២. While Loop
វាជា Loop ដែលគ្មានទិសដៅ វានឹងឈប់នៅពេលទៅដល់លក្ខខ័ណមួយ។ វាមានកូដស្តងដាររបស់វាដោយះ តេសលក្ខខ័ណ បន្ទាប់មកដំណើរការសកម្មភាព បើសិនជាលក្ខខ័ណពិត ប្រាកដ។ សូមមើលកូដ
Timer = 0
While Timer < 10 do
Print (timer)
Timer = Timer + 1;
End
សូមមើលកូដលំអិតះ
១. មុនពេលចាប់ផ្តើម Loop យើងត្រូវការ Variable មួយដើម្បីហៅមកតេស (Timer) ដោយឪ្យតំលៃស្មើ​ សូន្យ
២. ចាប់ផ្តើម Loop ដោយប្រើ keyword while ដោយប្រាប់ឡូអាថាយើងប្រើ Loop។ វាផ្ទុកដោយ លក្ខខ័ណតេស (timer តូចជាង១០) យើងប្រាប់ឪ្យ Loop ឈប់នៅពេលវារាប់ដល់១០
៣. បន្ទាប់មកប្រើ Print statement display timer តើមានអ្វីកើតឡើងចំពោះ Variable
៤. បន្ទាប់ពី Print យើងបន្ថែមតំលៃ ឪ្យ timer + 1 យើងបន្ថែមវាដោយឪ្យលក្ខខ័ណ
timer + 1រហូតដល់​១០ ពេលនោះវានឹងឈប់
៥. យើងប្រើ ​keyword end ដើម្បីបិត Loop

៦. នៅក្នុង  Corona Simulator វានឹងបង្ហាញពីលេខ ១ដល់១០        

ស្វែងយល់អំពី Operator

ឡូអាOperator
មានទៅតាមផ្នែករបស់វា មាន Arithmetic, relational and logical operators។ យើងនឹងសិក្សា អំពីវាះ
Arithmetic Operators: វាមានដូចជាថ្នាក់ទី១ដែលយើងបានរៀនរួចហើយ
Operator                Description
+                                  Addition
-                                   Subtraction
*                                   Multiplication
/                                   Division
%                                 modulo
^                                  Exponent
_                                  Unary negation

Relational Operators                          
ប្រើសំរាប់ប្រៀបធៀប ឭក៏ លក្ខខ័ណ្ធ
Operator                Description
==                                Equality (to check for equal two values)
~=                                No equal
<                                  Less than
>                                  Greater than
<=                                Less than or equal to
>=                                Greater than or equal to

Logical Operators
មានចំនួន៣​ គឺ and or not           
Print Function
យើងប្រើវាដើម្បីអ្វី?
១. បង្ហាញ Print() statement
២. តេះកូដដែលបានសរសេរដោយប្រើ print function ក្នុងការCheck មើលមានError ដែរឭទេ
Ex: myName = “app dev”

Print (myName)

Variable របស់ ឡូអា

Variable
ខាងក្រោមនេះជា keywords របស់ឡូអា ដែលមិនអាចប្រើជា Variable បាន។
and, break, do, else, elseif, end, false, for, function, if, in, local, nil, not, or, repeat, return, then, true, until, while សូមបញ្ជាក់ឡើងវិញថា keywords ខាងលើមិនអាចប្រើជា Variable បានទេ។​
String
នៅក្នុងភាសា ឡូអា​ String អាចប្រើដោយ​ single quote , double quote
ឧះ ‘ my name ’ នឹង​ “ my name ” សុទ្ធតែប្រើបាន។
គន្លឹះ ការប្រើប្រាស់ \back slash មានដូចជា \b,\t,\v,\r,\n,\\

Value and Types
ភាសាភាគច្រើនតែងតែប្រកាស់ Variable របស់ខ្លួន ដូចជា interger, boolean។​ សំរាប់ភាសា ​
ឡូអាមិនចាំបាច់ទេ។ Variables របស់វាមានះ
Nil: ដូចគ្នានឹង null ដែរ។ បើមានVariable នៅតំលៃចុងក្រោយ ដោយGabage Collection មិនបានសំអាត់។ អាចដាក់ Variable ទៅជា Nil
Boolean: ជា Variable នៃ true and false។​ វាត្រូវប្រើសំរាប់ check condition។​
Number: can be expressed as decimal, longs, integers, hexadecimals and floats.
String: string របស់ឡូអាមាន 8 bit
Function: អាចផ្ទុក នឹង​passed ជា Variables
Userdata:
Thread:

Table: នៅក្នុងឡូអា ដូចគា្នជាArray

Wednesday, February 26, 2014

ជំពូក១ ស្វែងយល់អំពី ភាសាឡូអា

ស្វែងយល់ពីភាសាឡូអា
ភាសាឡូអាបង្កើតឡើងនៅប្រទេសប្រេស៊ីល ដោយ សកលវិទ្យាល័យឈ្មោះ Pontifical Catholic University of Rio De Janeiro មានវិស្វករដូចជា លោក Roberto Lerusalimschy, Luiz Henrique de Figueiredo នឹងលោក Waldemar Celes។​

ការប្រើភាសានេះ
តើនរណាខ្លះប្រើភាសានេះ? Robert Nay ជាមួយនឹងហ្គេមឈ្មោះ Bubble Ball ដែលមាននាក់ download ចំនួន 8លាន​ បើសិនជាដាក់លក់ ០.៥$ ក្នុងមួយហ្គេម ប្រហែលជាគាត់មានលុយគ្រប់គ្រាន់ទៅសាលារៀន។ សូម្បីតែហ្គេមល្បីឈ្មោះ Angry Bird, World of War Craft ក៏ប្រើភាសាឡូអា ដែរ។ ហ្គេម ឬកម្មវិធីរបស់អ្នកអាចប្រហែលជារកលុយបានដែរមើលទៅ។

ការចាប់ផ្តើមជាមួយឡូអា

សំរាប់អោយកម្មវិធីមួយដំណើរការ (.apk សំរាប់ android .app ​សំរាប់ IOS) ត្រូវមាន OpenGL សំរាប់ រូបភាព ភ្លេង នឹង អត្ថបទ។ ឡូអាត្រូវចាត់ទុកថា ជាបណ្ណាល័យរបស់ កម្មវិធី​ C​ ។ 

Tuesday, February 25, 2014

ចាប់ផ្តើមរៀនភាសាសំរាប់បង្កើតកម្មវិធីលើ IOS / Android

ការបង្កើត Apps សំរាប់ទូរស័ព្ទមានច្រើន Softwares​ ណាស់ដែលអាចធ្វើបាន។ KoKhmer Team នឹងយកកម្មវិធី ងាយស្រួលដើម្បីបង្កើតវា។ ដែលសរសេរតែម្តងអាចបង្កើតដាក់លើ ទូរស័ព្ទ Iphone (IOS), Android, Game Stick, Amazon, Nook, Ouya, Window Store ហើយនឹង Windows Phone។ សរសេរតែម្តងបានផលច្រើន។

Components របស់ Corona SDK មានដូចរូបខាងក្រោម, អ្នកអាច Build apps បានដោយមិនបាច់ ចំណាយលុយក្នុងការទិញ License។



សូមតាមដាន blog (kokhmer.blogspot.com) សំរាប់មេរៀនក្រោយៗ
@kokhmer team