Total Pageviews

Tuesday, March 4, 2014

ជំពូក៤ Touch Detections


ធ្វើយ៉ាងណាទើបដឹងថា យើងប៉ះរូបហ្នឹង? សំគាល់កន្លែងណាថាម្រាមដៃយើងប៉ះនៅ កន្លែងណាមួយរបស់ទូរស័ព្ទ? មានតែការប្រើ Touch Detections ទើបអាចដឹងបាន។ ឡូអាមាន Touch detection function ។ មានកម្មវិធីជាច្រើនដែល ដំណើរការលើ Smart Devices សុទ្ធតែប្រើ touch detection។ នៅមេរៀនទី៣មានការបញ្ចូលកូដ Touch នៅលើអេក្រង់ដែលមានសំលេងលឺ។

១. ចាប់ដំណើរការកូដដែលប្រើ  Touch Detection
បង្កើតរូបមួយដាក់លើអេក្រង់ ដែលមាន x = 250, y = 350 (សូមមើលកូដក្នុងមេរៀនទី៣)
បន្ទាប់មកសរសេរ Function មួយដែលនឹងប្រាប់ទៅរូបនោះ ថាវានឹងលេងជាសំលេងនៅពេល ប៉ះវា។

Tips: តើ Touch Event ជាអ្វី?
១.​ Touch Id: វាជាការ Touch ដែលអាចបែងចែករវាងការ Touch ជាច្រើន តាមរយះការ Touch ផ្សេងៗគ្នានេះ។ តាមរយះការ Touch Id នៅពេលយើងចាប់ផ្តើម​ Touch វានឹងស្គាល់តាមរយះម្រាមយើង ក្នុងការ Touch លើអេក្រងដែលវានឹងផ្លាស់ប្តូរ State, បង្កើនការ touch events (moved, ended and so forth)
 ២. Event.name: វាអាច Access បានដោយសារ​ touch event listener
៣.​ Event.phase: វាជា String ដែលបង្ហាញនៅលទ្ធផលនៃការ touch វាអាចដូចជាតំលៃខាងក្រោម
* Began = ការចាប់ផ្តើមនៃការ Touch
* Moved = ចាប់ផ្តើមធ្វើចលនា
* Ended= ការ Touch ត្រូវបានបញ្ចប់
* Cancelled  = ការ Touch ត្រូ​វបាន Cancelled
៤. Event.target = គឺជាបង្ហាញ់ Object ប្រើជាមួយ Touch Event។ តំលៃរបស់វាគឺ nil បើសិនជាបានប្រើប្រាស់ជាមួយនឹង Runtime touch event។ ជាទូទៅវាត្រូវបានប្រើជាមួយ function listeners។ បើសិនវាជា table listeners ត្រូវប្រើជាមួយនឹង object ដោយប្រើប្រាស់ Self ជំនួសវិញ។
 ៥. Event.time = event មួយនេះផ្តល់នូវភាពងាយស្រួល ក្នុងការយកម៉ោងជា វិនាទី នៅពេលចាប់ផ្តើមកម្មវិធី, នៅពេលដែលប្រើជាមួយនឹង touch event listener function
 ៦.​​ Event.x = វាជាចំនុចចាប់ផ្តើមរបស់ x នៃ​ Screen Coordination នៃការ​ Touch
 ៧. Event.xStart – event.y – event.yStart the codes are the same

No comments:

Post a Comment