អ្នកអាចបង្កើតកម្មវិធីមួយយ៉ាងប្រសើរ តែបើសិនជាខ្វះសំលេងដូចជាខ្វះអ្វីម្យ៉ាង។ សូមប្រៀបធៀបជាមួយនឹងការបង្កើតហ្គេមមួយ បើសិនជាក្រាហ្វិចល្អ តែអត់លឺអ្វីសោះ ហ្គេមរបស់អ្នកនឹងបាត់ភាគរយរបស់ខ្លួន។ កម្មវិធីហ្គេមមួយត្រូវការ
សំលេងដូចជាចាប់ផ្តើម, ចូលលេង, ចាញ់, ឈ្នះ, Bonus, ឡើងពិន្ទុ
បើគ្មាន សំលេងទាំងនេះ ហ្គេមរបស់អ្នកនឹងបាត់បង់អ្វីម្យ៉ាង។
ចាប់ផ្តើមជាមួយនឹង Corona SDK ក្នុងការដាក់ភ្លេងចូលទៅក្នុងកម្មវិធី
១. បង្កើត Folder sound ឈ្មោះថា media មួយ ហើយដាក់សំលេងនៅក្នុងនោះ សំលេងកាន់តែតួច កាន់តែល្អសំរាប់កម្មវិធី។
សំលេងគួរតែ ដាក់ឈ្មោះងាយស្រួលក្នុងការចង់ចាំ នឹងអោយច្បាស់លាស់ ដូចជា
សំលេងឈ្នះដឹងថាឈ្នះ ចាញ់ថាចាញ់។
២.របៀប Load sound ពីក្នុង
Folder មកលើកូដយើង ប្រកាស់ឈ្មោះរបស់ Sound
Local applause = audio.loadSound (“media/applause.wav”)
៣. សរសេរ Function មួយសំរាប់ហៅសំលេងនោះមកលេង
Function touchPlay(e)
If
e.phase == “ended” then
Audio.play(applause)
end
End
touchPlay:addEventListener(“touch”,touchPlay)
សំរាយកូដះ ចាប់ផ្តើមប្រើ function
keyword បិទវិញដោយ end keyword, ប្រើ if
statement keyword នឹងបញ្ចប់វិញដោយ keyword end។ តើអ្វីទៅជា e.phase ? e.phase ជា Event មួយរបស់ touch វាមានះ
(touch: {event.id/ event.name/ event.phase/ event.target/ event.time/
event.x/ event.xStart/ event.y/ event.yStart})
៤. សូមមើលកូដ ដោយប្រុងប្រយ័ត្ន។
នៅក្នុងមេរៀននេះយើងចាប់ផ្តើមសរសេរ Function តូចមួយសំរាប់ការហៅសំលេងមកលេង។
សំលេងនេះនឹងលឺនៅពេលចុចលើវា។
៥. ដាក់រូចតូចមួយ, បន្ទាប់មកប្រើ function មួយពេលដែលចុចលើរូបនឹងលឺសំលេង។
*សំរាប់ Touch event នឹងនិយាយលំអិតក្នុងជំពូក៤
*សំរាប់ Touch event នឹងនិយាយលំអិតក្នុងជំពូក៤
No comments:
Post a Comment