Total Pageviews

Saturday, March 8, 2014

ចាប់ផ្តើមស្វែងយល់ជាមួយនឹង API Transition.fadeOut

បើនិយាយអំពី fadeIn សូមពិនិត្យមើល fadeOut ម្តង។ វានឹងចាប់ផ្តើម fadeOut នៅ Object ណាមួយ ទៅកាន់តំលៃ alpha 0.0 នៃពេលវេលាកំនត់ណាមួយ។

Syntax: transition.fadeOut (target, params)

target* (តំរូវការ)​ ជា Object ណាមួយដែលដំណើរការដូចនឹង Table
params*(តំរូវការ)​ ជាតារាង Properties របស់ Transition

យើងនឹងប្រើប្រាស់កូដដូចមុន ប៉ុន្តែគ្រាន់តែប្តូររូបភាពតែប៉ុណ្ណោះ

សូមមើលកូដនៅខាងក្រោមះ (ដើម្បីឪ្យកូដនេះដំណើរការ ចូលទៅក្នុង Notepad បន្ទាប់មក Copy Code ដាក់លើ Notepad --> Save ជា​ main.lua)

local square = display.newImage ("api.jpg", 250, 60)
transition.fadeOut( square, { time=1000 } )

សំរាយកូដះ
១. បង្កើតរូបភាពមួយដោយប្រកាស់ដាក់ឈ្មោះថា square, រូបនោះឈ្មោះថា api.jpg(អាច Extension អ្វីក៏បាន)
២. បន្ទាប់មកប្រើ API Transition fadeIn(target ជាឈ្មោះរបស់ Square, Params ជាពេលវេលា)



ចាប់ផ្តើមស្វែងយល់ជាមួយនឹង API Transition.fadeIn

សំរាប់ API Transition.fadeIn ក៏មិនខុសពី Transition មុនៗដែរវាផ្តល់នូវរូបភាពលុបចេញបន្តីចម្តងៗ វានឹងចាប់ផ្តើម fade នៅ Object ណាមួយនៃតំលៃ Alpha ទៅតាមពេលវេលាដែលកំនត់។

Syntax: transition.fadeIn (target, params)
target* (តំរូវការ)​ ជា Object ណាមួយដែលដំណើរការដូចនឹង Table
params*(តំរូវការ)​ ជាតារាង Properties របស់ Transition

សូមមើលកូដនៅខាងក្រោមះ (ដើម្បីឪ្យកូដនេះដំណើរការ ចូលទៅក្នុង Notepad បន្ទាប់មក Copy Code ដាក់លើ Notepad --> Save ជា​ main.lua)



local square = display.newImage ("api.jpg", 250, 60)
transition.fadeIn( square, { time=1000 } )

សំរាយកូដះ
១. បង្កើតរូបភាពមួយដោយប្រកាស់ដាក់ឈ្មោះថា square, រូបនោះឈ្មោះថា api.jpg(អាច Extension អ្វីក៏បាន)
២. បន្ទាប់មកប្រើ API Transition fadeIn(target ជាឈ្មោះរបស់ Square, Params ជាពេលវេលា)
៣. កូដនេះមុនខុសពីមុនណាស់ណាទេ, នៅត្រូង់ Section (transition.fadeIn) ដែលពីមុនយើងប្រើ transition.blink

Friday, March 7, 2014

ចាប់ផ្តើមស្វែងយល់ជាមួយនឹង API Transition

តើ API Transition មានតួនាទីសំរាប់ធ្វើអ្វី?
សំរាប់ធ្វើឪ្យរូបមានចលនា, ផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយទៀត

១. transition.blink = វានឹងចាប់ផ្តើមលោតរូបភាពដោយពេលកំនត់ណាមួយ
២. syntax: transition.blink (target*, params*)
     target* (តំរូវការ)​ ជា Object ណាមួយដែលដំណើរការដូចនឹង Table
     params*(តំរូវការ)​ ជាតារាង Properties របស់ Transition


សូមមើលកូដនៅខាងក្រោមះ (ដើម្បីឪ្យកូដនេះដំណើរការ ចូលទៅក្នុង Notepad បន្ទាប់មក Copy Code ដាក់លើ Notepad --> Save ជា​ main.lua)

local square = display.newImage ("api.jpg", 250, 60)
transition.blink( square, { time=1000 } )



សំរាយកូដះ
១. បង្កើតរូបភាពមួយដោយប្រកាស់ដាក់ឈ្មោះថា square, រូបនោះឈ្មោះថា api.jpg
២. បន្ទាប់មកប្រើ API Transition blink (target ជាឈ្មោះរបស់ Square, Params ជាពេលវេលា)

ស្វែងយល់អំពី API (Application Programming Interface)

តើ API ជាអ្វី? API ជាបំណែករបស់ Softwares ណាមួយសំរាប់ Interact រវាងគ្នាទៅវិញទៅមក។
វាមានសមត្ថភាពក្នុងការ Access ទៅកាន់ Database, Hardware។ សមត្ថភាពមួយទៀតរបស់ API គឺផ្តល់ភាពងាយស្រួួលក្នុងការធ្វើការជាមួយនឹង Graphical User Interface។ 



ដូចគ្នាផងដែរ Corona SDK មាន API របស់វាអាចធ្វើការបានយ៉ាងច្រើនវាផ្តល់ភាពងាយស្រួួលដល់ Developers។ វាភ្ជាប់មកជាមួយនឹង Library, Event & Types។
ចាប់ផ្តើមស្វែងយល់ជាមួយនឹង Corona SDK API

Wednesday, March 5, 2014

តើអ្នកចង់បង្កើត Apps ប្រភេទណា?

តើអ្នកចង់បង្កើត Apps ប្រភេទណា?
តើអ្នកចង់បង្កើត Apps ប្រភេទណា?
តើអ្នកចង់បង្កើត Apps ប្រភេទណា?
តើអ្នកចង់បង្កើត Apps ប្រភេទណា?
តើអ្នកចង់បង្កើត Apps ប្រភេទណា?
តើអ្នកចង់បង្កើត Apps ប្រភេទណា?
តើអ្នកចង់បង្កើត Apps ប្រភេទណា?
តើអ្នកចង់បង្កើត Apps ប្រភេទណា?
តើអ្នកចង់បង្កើត Apps ប្រភេទណា?
តើអ្នកចង់បង្កើត Apps ប្រភេទណា?

នេះជាសំនួរងាយស្រួួល ប៉ុន្តែត្រូូវការពេលវេលាក្នុងការ គិត


Tuesday, March 4, 2014

ស្វែងយល់អំពី EventListener នៅក្នុងភាសា Corona SDK

Eventlistenr គឺគ្រប់ទាំង DisplayObject (or global Runtime object) ដែលអាចទទួល Events
វាមានវិធីរបស់វាះ object:addEventListener() / object:dispatchEvent() / object:removeEventListener() 
១. Object:addEventListener = បន្ថែម Listener ទៅកាន់ object’s list របស់​ listeners។ នៅពេលដែលឈ្មោះរបស់ event ត្រូវបានប្រើ listener នឹងត្រូវយកមកប្រើក្នុងការផ្គត់ផ្គងដល់ table ដែលជាតារាងរបស់ Event។ វាមាន 
Syntax: object:addEventListener (eventName, listener)
eventName (ត្រូវតែមាន) វាជាString  ដែលជាឈ្មោះរបស់ Event។
 listener (ត្រូវតែមាន) វាអាចជា Function or table object។ បើសិនជា Event​ ជា event.name ត្រូវជាមួយនឹង String ពេលនោះ Listener ត្រូវបានយកមកប្រើ។ Event listeners អាចជា Function or objects។ 
២. Object:dispatchEvent = ជាប្រភេទ ​Function វានឹង Dispatches សំរាប់ Event ណាមួយទៅនឹង Object។ Event របស់វា ជា​Parameter ជា Table ជាមួយនឹង​ឈ្មោះដែលជា String​សំរាប់     កំនត់។ វិធីនេះអាចប្រើជាមួយនឹង DisplayObeject ឬក៏ global runtime object។​ បើសិនជាវា កើតឡើង Listener registered ក្នុងការទទួល ឈ្មោះរបស់ Event។ សូមប្រើជាមួយនឹង Target property នៅក្នុង Event to event ដូចនេះ Listenerអាចស្គាល់ Object ណាមួយដែលត្រូវទទួល Event។
Sytax: object:dispatchEvent (event)
Event (តំរូវការ)​ table​ដែលផ្ទុកនៅ Event Properties។ table គួរតែផ្ទុកនៅឈ្មោះរបស់ Property សំរាប់ Event ដែលចង់ Dispatch។ 
៣. Object:removeEventListener = ជាប្រភេទ Function វាត្រូវប្រើប្រាស់សំរាប់ ដកចេញនៅ Listener ណាមួយពី Object’s list នៃ Listeners  ដែលមិនត្រូវកត់ចំណាំរបស់ Events សំរាប់ Event ណាមួយ។
Sytax: object:removeEventListener (eventName, Listener)
eventName (តំរូវការ): ជាប្រភេទ String​សំរាប់ឈ្មោះរបស់ Event ណាមួយដែលទាក់ទង់នឹង  Listener ដែលត្រូវដកចេញពីបញ្ជី

listerner (តំរូវការ): reference ទៅកាន់ Listener ក្នុងការ​ Remove ចេញពី List

ស្វែងយល់អំពី​ Timer នៅក្នុងភាសាឡូអា

ចាប់ដំណើរការកូដដោយប្រើ Timer
តើ Timer ជាអ្វី? គេប្រើវាដើម្បីអ្វី? ភាគច្រើនហ្គេមមាន timer សំរាប់ ចាញ់, ឈ្នះ, ព្យាយាមម្តងទៀត, លោត, បញ្ចប់ Level​ ដែលសុទ្ធតែអាចប្រើជាមួយនឹង Timer បាន។
Timer Events ត្រូវបានប្រើប្រាស់នៅក្នុងការតភ្ជាប់ ដោយប្រើជាមួយ Timer Libruary.
តើអាចសរសេរ Function មួយដោយប្រើ Timer ជាអ្នកគ្រប់គ្រងលើ វគ្គនោះ, បើសិនជាអ្នកលេងមិនអាចបំពេញតាមលក្ខខ័ណ្ឌរបស់វគ្គនោះបាន នឹងចាញ់។
សំរាប់ Property Timers មានះ​ event.time/ event.source/ event.name/ event.count

១. Event.time = វាជា time ដែលប្រើជា milliseconds នៅពេលកម្មវិធីចាប់ផ្តើម
២. Event.source = វាជា​ Reference សំរាប់ Timer registered ដែលបញ្ជូនទៅកាន់ Event។​ វាមានផលប្រយោជន៏ច្រើនបើសិនជាប្រើ multiple timers calling the same listener.
៣. Event.name = ជា String “timer”
៤. Event.count = ជាចំនួនពេលវេលាដែល Timer បាន Fire ទៅកាន់ listener។ វាមានផលប្រយោជន៏ច្រើនបើសិនជាចុះឈ្មោះជាមួយនឹង Timer to fire multiple times។


ភាពខុសប្លែកគ្នារវាង Touch Vs Tap

២. ចាប់ដំណើរការកូដដែលប្រើ  Tap Event
វាបង្កើតនូវ hit event នៅពេលអ្នកប្រើប្រាស់ ចាប់ផ្តើម Touch Screen។ Event របស់វានឹង បញ្ជូនទៅកាន់ Objects ដែលបង្ហាញតាមលំដាប់លំដោយ។ វាដូចគ្នានឹង Touch Event លើកលែងតែ នៅពេលរាប់ចំនួន Taps ។ 

វាមាន​ event.name / event.numTaps / event.x / event.y
១. Event.name = វាជា​ String “tap”
២. Event.numTaps = ជាចំនួន Taps នៅលើអេក្រង
៣. Event.x = ជាចំនុចរបស់ x នៃ Tap coordinates

៤. Event.y = ជាចំនុចរបស់ y នៃ Tap coordinates

ជំពូក៤ Touch Detections


ធ្វើយ៉ាងណាទើបដឹងថា យើងប៉ះរូបហ្នឹង? សំគាល់កន្លែងណាថាម្រាមដៃយើងប៉ះនៅ កន្លែងណាមួយរបស់ទូរស័ព្ទ? មានតែការប្រើ Touch Detections ទើបអាចដឹងបាន។ ឡូអាមាន Touch detection function ។ មានកម្មវិធីជាច្រើនដែល ដំណើរការលើ Smart Devices សុទ្ធតែប្រើ touch detection។ នៅមេរៀនទី៣មានការបញ្ចូលកូដ Touch នៅលើអេក្រង់ដែលមានសំលេងលឺ។

១. ចាប់ដំណើរការកូដដែលប្រើ  Touch Detection
បង្កើតរូបមួយដាក់លើអេក្រង់ ដែលមាន x = 250, y = 350 (សូមមើលកូដក្នុងមេរៀនទី៣)
បន្ទាប់មកសរសេរ Function មួយដែលនឹងប្រាប់ទៅរូបនោះ ថាវានឹងលេងជាសំលេងនៅពេល ប៉ះវា។

Tips: តើ Touch Event ជាអ្វី?
១.​ Touch Id: វាជាការ Touch ដែលអាចបែងចែករវាងការ Touch ជាច្រើន តាមរយះការ Touch ផ្សេងៗគ្នានេះ។ តាមរយះការ Touch Id នៅពេលយើងចាប់ផ្តើម​ Touch វានឹងស្គាល់តាមរយះម្រាមយើង ក្នុងការ Touch លើអេក្រងដែលវានឹងផ្លាស់ប្តូរ State, បង្កើនការ touch events (moved, ended and so forth)
 ២. Event.name: វាអាច Access បានដោយសារ​ touch event listener
៣.​ Event.phase: វាជា String ដែលបង្ហាញនៅលទ្ធផលនៃការ touch វាអាចដូចជាតំលៃខាងក្រោម
* Began = ការចាប់ផ្តើមនៃការ Touch
* Moved = ចាប់ផ្តើមធ្វើចលនា
* Ended​ = ការ Touch ត្រូវបានបញ្ចប់
* Cancelled  = ការ Touch ត្រូ​វបាន Cancelled
៤. Event.target = គឺជាបង្ហាញ់ Object ប្រើជាមួយ Touch Event។ តំលៃរបស់វាគឺ nil បើសិនជាបានប្រើប្រាស់ជាមួយនឹង Runtime touch event។ ជាទូទៅវាត្រូវបានប្រើជាមួយ function listeners។ បើសិនវាជា table listeners ត្រូវប្រើជាមួយនឹង object ដោយប្រើប្រាស់ Self ជំនួសវិញ។
 ៥. Event.time = event មួយនេះផ្តល់នូវភាពងាយស្រួល ក្នុងការយកម៉ោងជា វិនាទី នៅពេលចាប់ផ្តើមកម្មវិធី, នៅពេលដែលប្រើជាមួយនឹង touch event listener function
 ៦.​​ Event.x = វាជាចំនុចចាប់ផ្តើមរបស់ x នៃ​ Screen Coordination នៃការ​ Touch
 ៧. Event.xStart – event.y – event.yStart the codes are the same

Monday, March 3, 2014

ជំពូក៣ ការដាក់សំលេង

អ្នកអាចបង្កើតកម្មវិធីមួយយ៉ាងប្រសើរ តែបើសិនជាខ្វះសំលេងដូចជាខ្វះអ្វីម្យ៉ាង។ សូមប្រៀបធៀបជាមួយនឹងការបង្កើតហ្គេមមួយ បើសិនជាក្រាហ្វិចល្អ តែអត់លឺអ្វីសោះ ហ្គេមរបស់អ្នកនឹងបាត់ភាគរយរបស់ខ្លួន។​ កម្មវិធីហ្គេមមួយត្រូវការ សំលេងដូចជាចាប់ផ្តើម, ចូលលេង, ចាញ់, ឈ្នះ, Bonus, ឡើងពិន្ទុ បើគ្មាន សំលេងទាំងនេះ ហ្គេមរបស់អ្នកនឹងបាត់បង់អ្វីម្យ៉ាង។

ចាប់ផ្តើមជាមួយនឹង Corona SDK ក្នុងការដាក់ភ្លេងចូលទៅក្នុងកម្មវិធី 
១. បង្កើត Folder sound ឈ្មោះថា media មួយ ហើយដាក់សំលេងនៅក្នុងនោះ  សំលេងកាន់តែតួច កាន់តែល្អសំរាប់កម្មវិធី។ សំលេងគួរតែ ដាក់ឈ្មោះងាយស្រួលក្នុងការចង់ចាំ នឹងអោយច្បាស់លាស់ ដូចជា សំលេងឈ្នះដឹងថាឈ្នះ ចាញ់ថាចាញ់។

២.​របៀប Load sound ពីក្នុង​ Folder មកលើកូដយើង ប្រកាស់ឈ្មោះរបស់ Sound
Local applause = audio.loadSound (“media/applause.wav”)

៣. សរសេរ Function មួយសំរាប់ហៅសំលេងនោះមកលេង
Function touchPlay(e)
            If e.phase == “ended” then
                        Audio.play(applause)
            end
End
touchPlay:addEventListener(“touch”,touchPlay)
សំរាយកូដះ ចាប់ផ្តើមប្រើ function keyword បិទវិញដោយ end keyword, ប្រើ if statement keyword នឹងបញ្ចប់វិញដោយ keyword end។ តើអ្វីទៅជា e.phase ? e.phase ជា Event មួយរបស់ touch វាមានះ (touch: {event.id/ event.name/ event.phase/ event.target/ event.time/ event.x/ event.xStart/ event.y/ event.yStart})

៤.​ សូមមើលកូដ ដោយប្រុងប្រយ័ត្ន។ នៅក្នុងមេរៀននេះយើងចាប់ផ្តើមសរសេរ Function តូចមួយសំរាប់ការហៅសំលេងមកលេង។ សំលេងនេះនឹងលឺនៅពេលចុចលើវា។

៥. ដាក់រូចតូចមួយ, បន្ទាប់មកប្រើ function មួយពេលដែលចុចលើរូបនឹងលឺសំលេង។
*សំរាប់ Touch event នឹងនិយាយលំអិតក្នុងជំពូក៤

Sunday, March 2, 2014

ស្វែងយល់អំពីរូបភាពដែលត្រូវ រចនាដាក់លើទូរស័ព្ទ

កម្មវិធី សំរាប់រូបភាព

មាន Softwares ជាច្រើនសំរាប់ធ្វើរូបភាព Photoshop, Illustrator, Corel Draw សុទ្ធតែជា ប្រភេទកម្មវិធី  high performance ក្នុងការបង្កើតរូបភាព។ app​របស់អ្នកអាចទាក់ទាញ់ អ្នកប្រើប្រាស់បើសិនជាការរចនា ត្រូវបានចាប់អារម្មណ៏។​ ត្រូវស្វែងយល់អំពី ប្រភេទរូបភាព extension មានដូច ជា.jpg, gif, ហើយនឹង​ .png។ 

ចាប់ផ្តើមកូដជាមួយនឹង Corona SDK

ការបង្កើត file ថ្មីមួយសំរាប់ដំណើរការកូដរបស់យើង
ជាទូទៅឡូអាត្រូវការ file main (main.lua)មួយសំរាប់ដំណើរការ ប្រៀបដូចជាកម្មវិធី C or C++ ចាប់ផ្តើមបង្កើត ដោយនៅលើ Simulator មាន​Menu à File à New Project à ចុច២ដង à បន្ទាប់មកវានឹង​ Pop up នៅផ្ទាំង Create New App ដោយមានះ
App name: ជាឈ្មោះរបស់ App ដាក់ថា “Cambodia Beach”
នៅកន្លែង Choose a template: យក app
Screen Size: Samsung Galaxy S3
Default Orientation Upright à Click Next à …

បង្ហាញរូបភាពលើទូរស័ព្ទ 
តើ Resolution របស់ Samsung Galaxy S3មានប៉ុន្នាន? (Width & Height)
ស្គាល់ពី X & Y របស់ទូរស័ព្ទ។ ឧះ x = 0 y = 0 មានន័យថា វាស្ថិតនៅលើ ជ្រុងកែមខាងឆ្វេងផ្នែកខាងលើ របស់ ទូរស័ព្ទ។ នៅពេលដឹង Resolution(width & height) យើងអាចដាក់រូបតាមទីតាំងរបស់វាបាន

Display.setStatusBar(display.HiddenStatusBar)
Local showPic = display.newImageRect (“images/showpic.png”, 64,64)
--showPic:setReferencePoint (display.CenterReferencePoint)
showPic.x = 250, showPic.y = 350
កូដខាងលើនៅបន្ទាត់ទី១ ដាក់ Status Bar ដោយ​ Hiding វា។
បន្ទាត់ទី២ ជាការប្រកាស់របស់ Local Variable ឈ្មោះ showPic ដោយ API របស់វា មាន display.newImageRect សំរាប់ហៅរូបភាព images ជា Folder ដែលផ្ទុកនៅ​ Files
64,64 ជាអ្វី? វាជាទំហំរបស់រូបភាព
showPic.x = 250 ជាទីតាំងរូបភាព នៅ x.250 នៃទូរស័ព្ទ
showPic.y = 350 ជាទីតាំងរូបភាព នៅ y.350 នៃទូរស័ព្ទ       
ចាប់ផ្តើម Save file à Ctrl + S à name: main.lua

គ្រប់ហ្វាល់ទាំងអស់ត្រូវតែមាន Extention .lua

តេះរូបភាពដាក់លើទូរស័ព្ទ
បន្ទាប់ពី Generate បានជាFile .Apk​ សាក់ដាក់ដំណើរ ការលើម៉ាស៊ីនទូរស័ព្ទ។
·         បើកូដត្រឹមត្រូវ វានឹងបង្ហាញរូបភាព  បើកូដខុស check ម្តងទៀត
កម្មវិធី សំរាប់រូបភាព

មាន Software ជាច្រើនសំរាប់ធ្វើរូបភាព Photoshop, Illustrator, Corel Draw សុទ្ធតែជា high performance ក្នុងការបង្កើតរូបភាព។ ត្រូវស្វែងយល់អំពី ប្រភេទរូបភាព extension មានដូច ជា.jpg, gif, ហើយនឹង​ .png។ 

Saturday, March 1, 2014

ជំពូក២ ចុះឈ្មោះយក Corona SDK Software មកប្រើ


ការចុះឈ្មោះជា Developers
ភាសាឡូអាត្រូវបានប្រើយ៉ាងធំទូលាយនៅក្នុងឧស្សាហ៏កម្ម software។ វាមាន Framework ជាច្រើនដែល support ភាសានេះមាន ដូចជា Corona SDK ជា World Class Software សំរាប់ បង្កើតកម្មវិធីជាច្រើនដូចជាះ Game, E-book, business app ។ល។ ដើម្បីចុះឈ្មោះ សូមចូល​ទៅក្នុង Url: www.coronalabs.com បន្ទាប់មកបំពេញតាមForm
មាន Corona SDK ចំនួន២សំរាប់ Window Os នឹង Mac Os។
១. ជ្រើសរើស Version សំរាប់​OS របស់ម៉ាស៊ីន
២. តំឡើងកម្មវិធី
៣. ចុងក្រោយសូមបំពេញ E-mail នឹង​ Password ពេលចុះឈ្មោះ។ វានឹងភ្ជាប់ទៅកាន់ Server របស់ CoronaLabs បន្ទាប់មកអ្នកអាចប្រើប្រាស់វាបាន។

តំឡើង Text Editor សំរាប់សរសេរកូដ
Download Editor សំរាប់សរសេរកូដមានដូចជា luaedit, Script ឭក៏ notepad++ ។ មាន Editor ខ្លះត្រូវចំណាយលុយដើម្បីទិញ ដូចជា outlaw។ Corona SDK បានអភិវឌ្ឃន៏នៅ IDE Version 1.0 របស់ខ្លួនមានឈ្មោះថា Corona Editor។
Download JDK6

ដើម្បីអាច Build file .apk មួយបានត្រូវមាន Java Development Kit V.6 បើមិនដូចនេះនៅពេល ចង់build វានឹងសួរ រួចហើយទាមទារអោយដោនឡូតពី Oracle។

ការចុះឈ្មោះជា Developers របស់ Softwares ដែលប្រើប្រាស់ ភាសា ឡូួអា

មាន Softwares ជាច្រើនដែលប្រើប្រាស់ភាសា ឡួអាក្នុងការសរសេរ App សំរាប់ដាក់ឪ្យដំណើរការ លើ IOS / Android / Amazon / Nook / Window Phone ។

ថ្ងៃនេះខំ្ញុនែនាំ Software មួយឈ្នោះថា Corona SDK។ វាត្រូវបានគេប្រើប្រាស់យ៉ាង ទូលំទូលាយនៅក្នុង ការបង្កើតកម្វវិធីជាប្រភេទ 2D សំរាប់ហ្គេម កម្មវិធីជំនួញ សៀវភៅអេឡិចត្រូនិច ជាដើម។ មូលហេតុដែល kokhmer Team ជ្រើសរើសយក Software មួយនេះ ដោយសារវាមានភាពលឿនងាយស្រួួល សរសេរកូដតែបន្តិច មានលទ្ធផលជាផ្លែផ្កា។


ការបង្កើត តារាងនៅក្នុងភាសា ឡូអា

Tables
យើងចង់ដាក់ទិន្នន័យច្រើន នៅក្នុង Table របស់ឡូអា។ វាមានសមត្ថភាពច្រើនណាស់។ ប្រៀបធៀបថា Table ដូចជាទូរមួយដែលអាចដាក់សៀវភៅ, មានDocuments, យើងដាក់វា តាមលេខរៀងដោយមាន Id ដើម្បីងាយស្រួលក្នុងការស្វែងរក។ វាមានអត្ថសញ្ញាណមួយ ដែលហៅថា Index។ សូមមើលការបង្កើត តារាងរបស់ ឡូអាះ
myFirstTable = {1, “apple”, 3, “book”}
វាមើលទៅដូចជាងាយស្រួលណាស់មានទេក្នុងការបង្កើត តារាងរបស់ឡូអា។ សំរាយកូដដូចខាងក្រោមះ
១. យើងបង្កើតតារាងដោយប្រកាស់អំពី ឈ្មោះរបស់តារាង ឧះ myFirstTable
២. Assign សញ្ញាស្មើ (=) តាមក្រោយដោយ ឃ្នាប់ {}
៣. នៅក្នុង ឃ្នាប់ {} ជាកន្លែងដែលយើងបញ្ចូល ទិន្នន័យទៅកាន់តារាង​ ដោយសញ្ញាក្បាស(,)
៤. នៅតារាងខាងលើ លេខ {1}call Drawer1 គឺផ្ទុកទិន្នន័យនៅក្នុងវា, “apple” ជា String ហៅថាDrawer2, {3}call Drawer3
៥. ទីតាំងពត័មានគឺពោលទៅដល់ Index
៦. យើងអាចបញ្ចូលទិន្នន័យជាច្រើនទៀតទៅក្នុងតារាងខាងលើបាន ដោយកំណត់ index នៅក្នុងតារាងថ្មី។
៧. យើងបន្ថែម String “banana” ទៅតារាងខាងលើ ដែល “banana”​ ជា index ទី៤របស់យើង
myFirstTable [4] = “banana”

យកទិន្នន័យពីក្នុងតារាងះ
យើងអាចយកទិន្នន័យពីក្នុងតារាងខាងលើបាន, ដោយះ
១. ដាក់ឈ្មោះរបស់តារាង (myFirstTable) តាមដោយ index នៅក្នុង []
ឧះ Print (myFirstTable [3])
I access in the index 3, which is the string name “apple”
២. ការប្រើប្រាស់លេខ ជាIndex គ្រាន់តែជាវិធីមួយទេក្នុងការបញ្ចូលទិន្នន័យទៅក្នុងតារាង។ យើងអាចបញ្ចូលទិន្នន័យទៅក្នុងតារាងបានតាមវិធីមួយទៀតគឺដាក់ index តាមឈ្មោះ។
ការប្រើប្រាស់ឈ្មោះជា Index វាមានភាពងាយស្រួលជាងក្នុងការអាន,​ យល់នៅពេលកូដ ច្រើន៖
mySecondTable = {
easyName = “to remember”,
usingNameAsIndex = “easyToRemember”
}
៣.​ ការប្រើប្រាស់ឈ្មោះជា index ជំនួសលេខ,​ធ្វើអោយតារាងរបស់យើងងាយ ស្រួលអាន។
៤. យើងអាចយកទិន្នន័យពីតារាង mySecondTable បានដោយប្រើប្រាសទំរង់ដូចខាងលើ
ឧះ print (mySecondTable [“toRemember”])
Print (mySecondTable [“easyToRemember”])

Let make something different:
យើងចង់បង្កើត Variable ចំនួន១៥ ដែលផ្ទុកនៅក្នុងតារាងរបស់យើង​។ តើយើងត្រូវធ្វើដូច
ម្តេច? បើអ្នកមិនឆ្លាត់អ្នកនឹង code harder ។ ចងចាំបានទេក្នុងការប្រើ Foor Loop សរសេរ ម្តងបានច្រើនដង, ចាប់ផ្តើមជាមួយវាះ
myThirdTable = {}
for I = 1, 15 do
myThirdTable[I] = i
end
នៅកូដខាងលើ, យើងបង្កើតតារាងមួយឈ្មោះ myThirdTable ហើយបង្កើតការ loop ចំនួន​១៥​ ដង។ ក្នុងអំឡុងពេល loop យើងផ្ទុកទិន្នន័យនៃតំលៃ Loop ទៅក្នុងតារាង។
Let make something more different
ខាងក្រោមនេះជាឧទាហរណ៏អំពី Power of tables and loops។ ឧទាហរណ៏យើងចង់បង្កើត business app ដែលជួយមនុស្សក្នុងការបំលែង ពីលេខ២០ ពី feet to meters។​ អ្នកអាចសរសេរកូដយ៉ាងច្រើនបន្ទាត់ ឬក៏សរសេរឪ្យវា Loop ជាមួយនឹងកូដបួនបន្ទាត់។
For I = 1 , 20 do
meterTable[I] = feetTable[I] * 0.3048
print(meterTable[I])
end

ជាមួយនឹងកូដខាងលើយើងបង្កើត Variable ឈ្មោះ meterTable & feetTable សំរាប់ Loop នឹងបំលែង contents របស់ feetTable ទៅកាន់ meters ហើយផ្ទុកនៅក្នុង ​meterTable។

ការប្រើប្រាស់ Functions
ភាសាដែលខ្លាំងអាចប្រើការបាននោះគឺការប្រើ Function។ Function ជាប្លុកនៃកូដដែល បង្ហាញ Specific Task ហើយអាចប្រើប្រាស់ច្រើនដងបាន។ Function អាចជួយ ​Save time បានយ៉ាងច្រើនតាមរយះការប្រើប្រាស់កូដរបស់យើងដែលហៅវាមកប្រើម្តងហើយម្តងទៀត នៅក្នុងកម្មវិធីរបស់យើង។ តើFunction ធ្វើការដូចម្តេច?

១.Function ត្រូវបានប្រកាស់ដោយប្រើ Keyword function បន្ទាប់មកដាក់ឈ្មោះរបស់ Function ហើយបិទវិញដោយ keyword end។  
ឧ៖
function createFirstFunction
end
២. បន្ទាត់កូដណាដែលនៅចន្លោះ function createFirstFunction & end នឹងចាប់ផ្តើមដំណើរការនៅពេល Function ត្រូវបានហៅ។
៣. យើងអាចហៅ function បានដោយ ហៅឈ្មោះរបស់ function នឹងបិតវិញដោយសញ្ញានេះ​()
ឧ៖ createFirstFunction() ជាការហៅ function ខាងលើ

លក្ខណះពិសេសរបស់ Function
Functionមានតួនាទីពិសេសមួយទៀតគឺ សមត្ថភាពដែល pass information ទៅកាន់កម្មវិធីតាមរយះ arguments។ ដោយបង្កើត function ដែលទទួលពត័មានពីខាងក្រៅ, ដែលអ្នកបង្កើត flexible function ដែលអាចប្រើបានគ្រប់កាលះទេសះ។ សូមមើលកូដដែលមាន function with arguments:
Function SpecialFunctionUsing(one, two)
Print(one + two)
end                                      
SpecialFunctionUsing(1,2)
នៅក្នុងកូដខាងលើ យើងបង្កើតfunctionមួយឈ្មោះថា SpecialFunctionUsing, ដែលវាទទួល arguments ចំនួន២ ដែលហៅថា 1,2។ arguments ទាំង២អាចប្រើជា Variables នៅក្នុង function របស់យើងក្នុងការធ្វើសកម្មភាព។ នៅក្នុងករណីនេះយើងបន្ថែមលេខចំនួន២

ដើម្បីអោយ​ argument ប្រើការបាន, យើងដាក់លេខដែលយើងចង់ប្រើទៅក្នុង function ដោយការប្រើប្រាស់ពួកវានៅក្នុង SpecialFunctionUsing(1,2)។ បើសិនជាយើងចង់ដាក់លេខផ្សេង គ្រាន់តែដាក់លេខជំនួសដោយលេខផ្សេងវិញ ពី SpecialFunctionUsing(1,2) to SpecialFunctionUsing(10, 12)។

Thursday, February 27, 2014

ការប្រើប្រាស់ If Condition នៃភាសា ឡូអា

ការសំរេចចិត្ត
ក្នុងការសរសេរកូដត្រូវដឹងអំពីលក្ខខ័ណរបស់វា នេះគេហៅថាការសំរេចចិត្ត។ ឧះ​ ការទិញ ដើរ អង្គុយ កម្មវិធី របស់យើងត្រូវធ្វើការសំរេចចិត្ត វាអាស្រ័យដោយកូដដែលយើងបានដាក់
If then statement
វាជាលក្ខខ័ណដែលបង្ហាញនៅសកម្មភាពអាស្រ័យលើល័ក្ខខ័ណ វាមាន standard format របស់វា ដោយ test a condition, and if true, perform an action។
            If (age > 19) then
                        Print (“You are old”);
            End
-       បើ​ក if then
-       បិទ statement ប្រើ end
កូដនេះប្រើ if statement ដោយ check មើលអាយុ ធំជាង១៩ បន្ទាប់មក print string ចេញមក “You are old”   
If then else statement
តើយើងត្រូវធ្វើអ្វី បើសិនជាការសំរេចចិត្តច្រើនជាង១លក្ខខ័ណ។ ដូចនេះត្រូវប្រើ if then else statement ។ ស្តងដារកូដរបស់វាមានះ Test a condition, and if true, perform action1, otherwise perform action2។ សូមមើលឧទាហរណ៏ខាងក្រោមះ
If (player == “app dev”) then
Print(“student1”)
Else
Print(“student2”)
end
មើលកូដដោយលំអិតះ​
១. យើងចាប់ផ្តើមការសំរេចចិត្តប្រើ keyword if
២. ដាក់លក្ខខ័ណដោយអោយកម្មវិធីយើង test variable “app dev”
៣. បើសិនលក្ខខ័ណពិត វានឹង print statement 1 (“student1”) បើលក្ខខ័ណទី១ វាមិនពិត វានឹងprint statement 2 (“student2”)

Loops, loops and loops
បើសិនជាដឹងអំពីអត្ថប្រយោជន៏របស់ Loop វាពិតជាsave time យ៉ាងច្រើនណាស់។ ឧទាហរណ៏អ្នកចង់ដាក់រូបភាពចំនួន២០​នៅលើទូរស័ព្ទ។ អ្នកប្រហែលជាត្រូវសរសេរកូដចំនួន ២០ បន្ទាត់ឡើង។ ប៉ុន្តែបើអ្នកយល់អំពី Loop សរសេរតែ ៤​ឭ៥​បន្ទាត់អាចដាក់រូបបានចំនួន២០ យ៉ាងងាយ។ ចាប់ផ្តើមស្វែងយល់ពីLoop
១. For Loop
Loop ទីមួយដែលយើងចាប់ផ្តើមរៀននោះគឺ For Loop។ ឧទាហរណ៏ថាយើងចង់ឪ្យ player ដើរទៅទិសដៅណាមួយចំនួន៣ជំហាន For loop ធ្វើការបានយ៉ាងល្អ។​ កូដស្តងដាររបស់វាគឺះ​
ចាប់ផ្តើម, តេស​, បន្ទាប់មក Update។ មើលកូដខាងក្រោមះ
                                             For I =1, 3 do
                                             Print(I);
                                             End
១. យើងប្រើ keyword For ដើម្បីឪ្យឡូអាដឹងថា យើងប្រើ For loop condition
២. យើងចាប់ផ្តើមដោយ Assign variable I ជាមួយនឹងតំលៃ១
៣. យើងតេស ដោយប្រាប់ឡូអាអោយ Loop ចំនួន៣ ដោយចាប់ពីតំលៃ I = 1
៤. ពេលចាប់ផ្តើមតេសកូដ ពេលនោះនឹងឃើញលេខពី ១​២​៣
៥. នៅពេល Loop ដល់៣ វានឹងឈប់។

២. While Loop
វាជា Loop ដែលគ្មានទិសដៅ វានឹងឈប់នៅពេលទៅដល់លក្ខខ័ណមួយ។ វាមានកូដស្តងដាររបស់វាដោយះ តេសលក្ខខ័ណ បន្ទាប់មកដំណើរការសកម្មភាព បើសិនជាលក្ខខ័ណពិត ប្រាកដ។ សូមមើលកូដ
Timer = 0
While Timer < 10 do
Print (timer)
Timer = Timer + 1;
End
សូមមើលកូដលំអិតះ
១. មុនពេលចាប់ផ្តើម Loop យើងត្រូវការ Variable មួយដើម្បីហៅមកតេស (Timer) ដោយឪ្យតំលៃស្មើ​ សូន្យ
២. ចាប់ផ្តើម Loop ដោយប្រើ keyword while ដោយប្រាប់ឡូអាថាយើងប្រើ Loop។ វាផ្ទុកដោយ លក្ខខ័ណតេស (timer តូចជាង១០) យើងប្រាប់ឪ្យ Loop ឈប់នៅពេលវារាប់ដល់១០
៣. បន្ទាប់មកប្រើ Print statement display timer តើមានអ្វីកើតឡើងចំពោះ Variable
៤. បន្ទាប់ពី Print យើងបន្ថែមតំលៃ ឪ្យ timer + 1 យើងបន្ថែមវាដោយឪ្យលក្ខខ័ណ
timer + 1រហូតដល់​១០ ពេលនោះវានឹងឈប់
៥. យើងប្រើ ​keyword end ដើម្បីបិត Loop

៦. នៅក្នុង  Corona Simulator វានឹងបង្ហាញពីលេខ ១ដល់១០