ការសំរេចចិត្ត
ក្នុងការសរសេរកូដត្រូវដឹងអំពីលក្ខខ័ណរបស់វា
នេះគេហៅថាការសំរេចចិត្ត។ ឧះ ការទិញ ដើរ អង្គុយ កម្មវិធី
របស់យើងត្រូវធ្វើការសំរេចចិត្ត វាអាស្រ័យដោយកូដដែលយើងបានដាក់
If
then statement
វាជាលក្ខខ័ណដែលបង្ហាញនៅសកម្មភាពអាស្រ័យលើល័ក្ខខ័ណ
វាមាន
standard format របស់វា ដោយ test a condition, and if
true, perform an action។
If (age > 19) then
Print (“You are old”);
End
-
បើក if then
-
បិទ statement ប្រើ end
កូដនេះប្រើ if statement ដោយ
check មើលអាយុ ធំជាង១៩ បន្ទាប់មក print string ចេញមក “You are old”
If then else statement
តើយើងត្រូវធ្វើអ្វី
បើសិនជាការសំរេចចិត្តច្រើនជាង១លក្ខខ័ណ។ ដូចនេះត្រូវប្រើ if then else
statement ។ ស្តងដារកូដរបស់វាមានះ Test a condition, and if
true, perform action1, otherwise perform action2។ សូមមើលឧទាហរណ៏ខាងក្រោមះ
If (player == “app dev”) then
Print(“student1”)
Else
Print(“student2”)
end
មើលកូដដោយលំអិតះ
១. យើងចាប់ផ្តើមការសំរេចចិត្តប្រើ keyword if
២. ដាក់លក្ខខ័ណដោយអោយកម្មវិធីយើង test variable
“app dev”
៣. បើសិនលក្ខខ័ណពិត វានឹង print
statement 1 (“student1”) បើលក្ខខ័ណទី១ វាមិនពិត វានឹងprint
statement 2 (“student2”)
Loops,
loops and loops
បើសិនជាដឹងអំពីអត្ថប្រយោជន៏របស់ Loop វាពិតជាsave time យ៉ាងច្រើនណាស់។ ឧទាហរណ៏អ្នកចង់ដាក់រូបភាពចំនួន២០នៅលើទូរស័ព្ទ។
អ្នកប្រហែលជាត្រូវសរសេរកូដចំនួន ២០ បន្ទាត់ឡើង។ ប៉ុន្តែបើអ្នកយល់អំពី Loop សរសេរតែ ៤ឭ៥បន្ទាត់អាចដាក់រូបបានចំនួន២០ យ៉ាងងាយ។ ចាប់ផ្តើមស្វែងយល់ពីLoop
១. For Loop
Loop ទីមួយដែលយើងចាប់ផ្តើមរៀននោះគឺ For
Loop។ ឧទាហរណ៏ថាយើងចង់ឪ្យ player ដើរទៅទិសដៅណាមួយចំនួន៣ជំហាន
For loop ធ្វើការបានយ៉ាងល្អ។ កូដស្តងដាររបស់វាគឺះ
ចាប់ផ្តើម, តេស, បន្ទាប់មក Update។ មើលកូដខាងក្រោមះ
For
I =1, 3 do
Print(I);
End
១. យើងប្រើ keyword For ដើម្បីឪ្យឡូអាដឹងថា
យើងប្រើ For loop condition
២. យើងចាប់ផ្តើមដោយ Assign
variable I ជាមួយនឹងតំលៃ១
៣. យើងតេស ដោយប្រាប់ឡូអាអោយ Loop ចំនួន៣ ដោយចាប់ពីតំលៃ I = 1
៤. ពេលចាប់ផ្តើមតេសកូដ ពេលនោះនឹងឃើញលេខពី ១២៣
៥. នៅពេល Loop ដល់៣ វានឹងឈប់។
២. While Loop
វាជា Loop ដែលគ្មានទិសដៅ វានឹងឈប់នៅពេលទៅដល់លក្ខខ័ណមួយ។
វាមានកូដស្តងដាររបស់វាដោយះ តេសលក្ខខ័ណ បន្ទាប់មកដំណើរការសកម្មភាព បើសិនជាលក្ខខ័ណពិត
ប្រាកដ។ សូមមើលកូដ
Timer = 0
While Timer < 10 do
Print (timer)
Timer = Timer + 1;
End
សូមមើលកូដលំអិតះ
១. មុនពេលចាប់ផ្តើម Loop យើងត្រូវការ Variable មួយដើម្បីហៅមកតេស (Timer)
ដោយឪ្យតំលៃស្មើ សូន្យ
២. ចាប់ផ្តើម Loop ដោយប្រើ keyword
while ដោយប្រាប់ឡូអាថាយើងប្រើ Loop។
វាផ្ទុកដោយ លក្ខខ័ណតេស (timer តូចជាង១០) យើងប្រាប់ឪ្យ Loop
ឈប់នៅពេលវារាប់ដល់១០
៣. បន្ទាប់មកប្រើ Print
statement display timer តើមានអ្វីកើតឡើងចំពោះ Variable
៤. បន្ទាប់ពី Print យើងបន្ថែមតំលៃ ឪ្យ
timer + 1 យើងបន្ថែមវាដោយឪ្យលក្ខខ័ណ
timer + 1រហូតដល់១០ ពេលនោះវានឹងឈប់
៥. យើងប្រើ keyword end ដើម្បីបិត Loop
៦. នៅក្នុង Corona Simulator វានឹងបង្ហាញពីលេខ
១ដល់១០